ជនគណនា 29:25-31 KHOV

25 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

26 នៅ​ថ្ងៃ​ទី​៥ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៩ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

27 ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ​ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

28 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

29 នៅ​ថ្ងៃ​ទី​៦ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៨ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

30 ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

31 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។