ជនគណនា 29:37-40 KHOV

37 ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​នោះ តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

38 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

39 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ទាំង​នេះ ដល់​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់​របស់​ឯង ឲ្យ​លើស​ពី​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ ដង្វាយ​ច្រួច និង​ដង្វាយ​មេត្រី ដែល​ឯង​រាល់​គ្នា​ថ្វាយ សំរាប់​លា​បំណន់ និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

40 នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។