6 នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងដង្វាយម្សៅផង ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ ត្រូវថ្វាយតាមរបៀបដង្វាយនោះ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
7 លុះដល់ថ្ងៃ១០ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ ហើយត្រូវបញ្ឈឺចិត្តខ្លួន មិនត្រូវឲ្យធ្វើការអ្វីឲ្យសោះ
8 ត្រូវថ្វាយដង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
9 ព្រមទាំងដង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង គឺ៣ខ្ញឹងសំរាប់គោនោះ ២ខ្ញឹងសំរាប់ចៀមនោះ
10 និង១ខ្ញឹងសំរាប់កូនចៀមមួយៗ ក្នុងកូនចៀមទាំង៧នោះ
11 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះត្រូវថ្វាយឲ្យលើសពីដង្វាយលោះបាប ដែលតែងថ្វាយឲ្យធួននឹងខ្លួន ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចនោះដែរ។
12 នៅថ្ងៃ១៥ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ