ជនគណនា 3:12-18 KHOV

12 ឯ​អញ​មើល អញ​បាន​យក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ស្នង​អស់​ទាំង​កូន​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ​បង្អស់​ក្នុង​ពួក​គេ បាន​ជា​ពួក​លេវី​នោះ ត្រូវ​បាន​ជា​របស់​ផង​អញ

13 ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​របស់​ផង​អញ​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​ដែល​អញ​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​អស់​ទាំង​កូន​ច្បង ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ ទុក​សំរាប់​អញ ទាំង​មនុស្ស​ហើយ​នឹង​សត្វ​ផង ទាំង​អស់​គ្នា​ត្រូវ​បាន​ជា​របស់​ផង​អញ​ពិត អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

14 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

15 ចូរ​រាប់​ពួក​កូន​ចៅ​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ ឡើង​ទៅ​លើ

16 ដូច្នេះ​ម៉ូសេ​ក៏​រាប់​គេ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។

17 នេះ​ជា​ពួក​កូន​ចៅ​របស់​លេវី តាម​ឈ្មោះ​គេ គឺ​គើសុន​១ កេហាត់​១ និង​ម្រ៉ារី​១

18 ឯ​ឈ្មោះ​ពួក​កូន​របស់​គើសុន តាម​គ្រួសារ​គេ គឺ​លិបនី​១ និង​ស៊ីម៉ាយ​១