13 ដ្បិតអស់ទាំងកូនច្បងជារបស់ផងអញហើយ ពីព្រោះនៅថ្ងៃដែលអញបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកអស់ទាំងកូនច្បង ក្នុងសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់អញ ទាំងមនុស្សហើយនឹងសត្វផង ទាំងអស់គ្នាត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា។
14 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ត្រង់ទីរហោស្ថានស៊ីណាយថា
15 ចូររាប់ពួកកូនចៅលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ត្រូវរាប់គ្រប់ទាំងកូនប្រុសៗ ចាប់តាំងពីអាយុ១ខែ ឡើងទៅលើ
16 ដូច្នេះម៉ូសេក៏រាប់គេ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។
17 នេះជាពួកកូនចៅរបស់លេវី តាមឈ្មោះគេ គឺគើសុន១ កេហាត់១ និងម្រ៉ារី១
18 ឯឈ្មោះពួកកូនរបស់គើសុន តាមគ្រួសារគេ គឺលិបនី១ និងស៊ីម៉ាយ១
19 ពួកកូនរបស់កេហាត់ តាមគ្រួសារគេ គឺអាំរ៉ាម១ យីតសារ១ ហេប្រុន១ និងអ៊ូស៊ាល១