21 ដំណអំពីគើសុនមក នោះកើតមានគ្រួសារលិបនី និងគ្រួសារស៊ីម៉ាយ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកគើសុន
22 ឯពួកគេដែលបានរាប់តាមចំនួនពួកប្រុសៗចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន៧ពាន់៥០០នាក់
23 ចំណែកអស់ទាំងគ្រួសាររបស់ពួកគើសុន គេត្រូវដំឡើងត្រសាល នៅខាងលិច គឺខាងក្រោយរោងឧបោសថ
24 ហើយអ្នកដែលជាកំពូលលើពួកកូនចៅរបស់ឪពុកពួកគើសុននេះ គឺអេលាសាប់ជាកូនឡាអែល
25 រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅគើសុន នៅក្នុងត្រសាលជំនុំ នោះគឺជារោងឧបោសថ ត្រសាល និងគំរប ហើយនឹងវាំងននដែលនៅមាត់ទ្វារត្រសាលជំនុំ
26 ព្រមទាំងរនាំងទីលាន និងរនាំងនៅមាត់ទ្វារទីលាន ដែលបាំងជុំវិញនៃរោងឧបោសថ និងអាសនា ហើយនឹងខ្សែទាំងប៉ុន្មានសំរាប់ប្រើការនោះដែរ។
27 ដំណអំពីកេហាត់មក នោះកើតមានគ្រួសារអាំរ៉ាម គ្រួសារយីតសារ គ្រួសារហេប្រុន និងគ្រួសារអ៊ូស៊ាល នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកកេហាត់