ជនគណនា 3:31-37 KHOV

31 រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​គឺ​ជា​ហឹប​នៃ​សេចក្ដី​បន្ទាល់ តុ ជើង​ចង្កៀង អាស‌នា​ទាំង​២ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​សំរាប់​ទី​បរិសុទ្ធ ដែល​គេ​ប្រើ​ធ្វើ​ការ‌ងារ ព្រម​ទាំង​វាំង‌នន និង​ប្រដាប់​វាំង‌នន​ទាំង​ប៉ុន្មាន​ដែរ

32 ឯ​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ លោក​នឹង​ធ្វើ​ជា​មេ នៃ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​លេវី​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​លោក​ត្រួត‌ត្រា​លើ​គេ ឲ្យ​គេ​បាន​រក្សា​ទី​បរិសុទ្ធ​ដែល​ផ្ញើ​ទុក​នឹង​គេ។

33 ដំណ​អំពី​ម្រ៉ារី​មក នោះ​កើត​មាន​គ្រួសារ​ម៉ាស់លី​១ និង​គ្រួសារ​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​ម្រ៉ារី

34 ឯ​ពួក​គេ​ដែល​បាន​រាប់​តាម​ចំនួន​ពួក​ប្រុសៗ​ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​៦​ពាន់​២០០​នាក់

35 ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​របស់​ឪពុក​ពួក​ម្រ៉ារី គឺ​ស៊ូរីអែល ជា​កូន​អ័ប៊ី‌ហែល គេ​ត្រូវ​ដំឡើង​ត្រសាល នៅ​ខាង​ជើង ជា​ចំហៀង​ក្បែរ​រោង​ឧបោសថ

36 រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​ម្រ៉ារី នោះ​គឺ​អស់​ទាំង​ក្តារ និង​រនុក ហើយ​សសរ និង​ជើង​សសរ​ទាំង​ប៉ុន្មាន​នៃ​រោង​ឧបោសថ ហើយ​ប្រដាប់‌ប្រដា និង​គ្រឿង​ទាំង​ប៉ុន្មាន​សំរាប់​ការ‌ងារ​ក្នុង​រោង​នោះ

37 ព្រម​ទាំង​សសរ​ទីលាន​នៅ​ជុំវិញ ជើង​សសរ​នោះ និង​ចំរ៉ឹង​ហើយ​ខ្សែ​ទាំង​ប៉ុន្មាន​ផង។