ជនគណនា 3:46-51 KHOV

46 ឯ​ត្រង់​មនុស្ស​ទាំង​២៧៣​នាក់ ក្នុង​ពួក​កូន​ប្រុស​ច្បង នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​លើស​ពី​ចំនួន​ពួក​លេវី

47 នោះ​ត្រូវ​ឲ្យ​ឯង​យក​៥​រៀល​ក្នុង​ម្នាក់ៗ ដើម្បី​នឹង​លោះ​អ្នក​ទាំង​នោះ ត្រូវ​យក​តាម​ប្រាក់​រៀល ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់

48 ហើយ​ប្រាក់​សំរាប់​លោះ​ពួក​អ្នក ដែល​លើស​ជាង​ពួក​លេវី នោះ​ត្រូវ​ឲ្យ​ប្រគល់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ទៅ

49 ម៉ូសេ​ក៏​យក​ប្រាក់ ជា​ដំឡៃ​លោះ​ខ្លួន ពី​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​លើស​ពី​ចំនួន​មនុស្ស​ដែល​បាន​លោះ ដោយ​ពួក​លេវី​នោះ​ហើយ

50 គឺ​បាន​យក​ប្រាក់​នោះ ពី​ពួក​កូន​ប្រុស​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​១​ពាន់​៣៦៥​រៀល តាម​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

51 រួច​ម៉ូសេ​ប្រគល់​ប្រាក់​ដែល​ជា​ដំឡៃ​លោះ​នោះ ដល់​អើរ៉ុន និង​ពួក​កូន​លោក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។