ជនគណនា 3:6-12 KHOV

6 ចូរ​នាំ​ពូជ​អំបូរ​លេវី​មក​ឲ្យ​ជិត ឲ្យ​គេ​បាន​ឈរ​នៅ​ចំពោះ​មុខ​អើរ៉ុន​ដ៏​ជា​សង្ឃ ដើម្បី​នឹង​បំរើ​ដល់​លោក

7 ត្រូវ​ឲ្យ​គេ​រក្សា​បញ្ញើ​របស់​លោក និង​បញ្ញើ​របស់​ពួក​ជំនុំ​ទាំង​អស់​គ្នា នៅ​មុខ​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដែល​ត្រូវ​ខាង​រោង​ឧបោសថ

8 ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់‌ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង ដើម្បី​នឹង​ធ្វើ​ការ‌ងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ

9 ត្រូវ​ឲ្យ​ឯង​ប្រគល់​ពួក​លេវី ដល់​អើរ៉ុន និង​ពួក​កូន​លោក ដ្បិត​អញ​បាន​ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដាច់​ទៅ​លោក​ហើយ

10 ត្រូវ​ឲ្យ​ឯង​ដំរូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​គេ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​សំឡាប់​ចោល។

11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

12 ឯ​អញ​មើល អញ​បាន​យក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ស្នង​អស់​ទាំង​កូន​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ​បង្អស់​ក្នុង​ពួក​គេ បាន​ជា​ពួក​លេវី​នោះ ត្រូវ​បាន​ជា​របស់​ផង​អញ