1 រួចម៉ូសេនិយាយនឹងពួកមេលើពូជអំបូរកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក
2 គឺបើបុរសណាបន់ដល់ព្រះយេហូវ៉ា ឬនឹងស្បថភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវតែធ្វើតាមសំដីរបស់ខ្លួនគ្រប់ចំពូក
3 ឯស្ត្រីវិញ បើកាលណាបន់ដល់ព្រះយេហូវ៉ា ទាំងភ្ជាប់ខ្លួនដោយសារបំណន់នោះ កំពុងដែលនៅក្មេងនៅក្នុងបន្ទុករបស់ឪពុកនៅឡើយ
4 ហើយឪពុកបានឮបំណន់នោះ និងសេចក្ដីដែលកូនបានបន់ភ្ជាប់ខ្លួនដែរ តែឥតមានថាអ្វីឲ្យទេ នោះបំណន់របស់នាងនឹងនៅជាយ៉ាងនោះទាំងអស់ ព្រមទាំងសេចក្ដីទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនដែរ