11 ហើយប្ដីបានដឹងតែមិនបានថាអ្វីឲ្យទេ ក៏មិនបានឃាត់ផង នោះអស់ទាំងបំណន់របស់នាងនឹងត្រូវនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលបានបន់ភ្ជាប់ខ្លួនដែរ
12 តែបើប្ដីនាងបានផ្តាច់បំណន់នោះចេញ ក្នុងថ្ងៃដែលគាត់បានដឹង នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ពីដំណើរបំណន់នោះ ឬសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួន នោះមិននៅជាប់ទៀតទេ ដ្បិតប្ដីបានផ្តាច់ហើយ ព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ។
13 គ្រប់ទាំងបំណន់ ហើយគ្រប់ទាំងសម្បថ ដែលនឹងស្បថ ដើម្បីនឹងបញ្ឈឺចិត្តខ្លួន នោះប្ដីនឹងតាំងឲ្យនៅជាប់ ឬផ្តាច់ចេញក៏បាន
14 បើសិនជាប្ដីមិនមានថាអ្វីឲ្យនាងតទៅទេ នោះគឺគាត់បានតាំងបំណន់នាងឲ្យនៅជាប់ហើយ ព្រមទាំងសេចក្ដីណា ដែលនាងបានបន់ភ្ជាប់ខ្លួនទាំងអស់ផង គឺគាត់បានយល់ព្រមនឹងសេចក្ដីទាំងនោះដែរ ពីព្រោះមិនបានថាអ្វីឲ្យនាង ក្នុងថ្ងៃដែលគាត់បានដឹងនោះឡើយ
15 តែបើគាត់បានផ្តាច់បំណន់នោះ ក្នុងកាលដែលបានដឹង នោះគាត់ត្រូវរ៉ាប់រងចំពោះទោសរបស់នាងវិញ។
16 នេះហើយជាច្បាប់ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ពីដំណើរប្ដី និងប្រពន្ធ ហើយពីដំណើរឪពុក និងកូនស្រី ដែលនៅក្មេង នៅក្នុងបន្ទុកឪពុកនៅឡើយ។