5 តែបើឪពុកឃាត់នាងក្នុងថ្ងៃដែលបានឮ នោះបំណន់របស់នាង និងសេចក្ដីទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន មិនបាននៅជាប់ទៀតទេ ហើយព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ ពីព្រោះឪពុកបានឃាត់ហាម។
6 បើនាងមានប្ដីក្នុងកាលដែលនៅជាប់បំណន់ ឬបានបន់ភ្ជាប់ខ្លួនដោយពាក្យណាដែលបានចេញពីមាត់ទៅឥតបើគិត
7 រួចប្ដីបានដឹង ហើយឥតមានថាអ្វីឲ្យ នោះបំណន់របស់នាងនឹងនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួនដែរ
8 តែបើប្ដីបានឃាត់នាងក្នុងថ្ងៃដែលបានដឹង នោះគាត់បានផ្តាច់បំណន់នាងហើយ ព្រមទាំងសេចក្ដីដែលចេញពីមាត់នាងដោយឥតបើគិតនោះផង ហើយព្រះយេហូវ៉ាទ្រង់នឹងអត់ទោសឲ្យនាង។
9 តែឯសេចក្ដីណាដែលស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងបានបន់ភ្ជាប់ខ្លួន នោះនឹងត្រូវនៅជាប់ជាដរាប
10 បើនាងនោះបានបន់បំណន់ ឬភ្ជាប់ខ្លួនដោយសារសម្បថណាមួយ ក្នុងកាលដែលនៅក្នុងបន្ទុកប្ដីនៅឡើយ
11 ហើយប្ដីបានដឹងតែមិនបានថាអ្វីឲ្យទេ ក៏មិនបានឃាត់ផង នោះអស់ទាំងបំណន់របស់នាងនឹងត្រូវនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលបានបន់ភ្ជាប់ខ្លួនដែរ