ជនគណនា 31:12-18 KHOV

12 ហើយ​នាំ​ពួក​ឈ្លើយ សត្វ​ទាំង​នោះ និង​របឹង​ទាំង​ប៉ុន្មាន​ទៅ​ប្រគល់​ដល់​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ទី​ដំឡើង​ត្រសាល នា​ស្រុក​វាល​របស់​ម៉ូអាប់ ដែល​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ។

13 នោះ​ម៉ូសេ អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល​គេ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល

14 ឯ​ម៉ូសេ​លោក​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​នឹង​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​នឹង​ពួក​មេ​លើ​១០០​នាក់ ដែល​មក​ពី​ច្បាំង​វិញ​នោះ

15 លោក​សួរ​គេ​ថា តើ​បាន​ទុក​ឲ្យ​ស្រីៗ​ទាំង​អស់​រស់​នៅ​ឬ​អី

16 មើល គឺ​វា​រាល់​គ្នា​ហើយ​ដែល​បាន​នាំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​សេចក្ដី​វេទនា​កើត​ឡើង​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា

17 ដូច្នេះ ចូរ​សំឡាប់​អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ក្មេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ដោយ​រួម​ដំណេក​ហើយ ឥឡូវ​ទៅ

18 តែ​ឯ​ពួក​ក្មេង​ស្រីៗ ដែល​មិន​ទាន់​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​នៅ​ឡើយ នោះ​ទុក​សំរាប់​ឯង​រាល់​គ្នា​វិញ​ចុះ