16 មើល គឺវារាល់គ្នាហើយដែលបាននាំឲ្យពួកកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីដំណើរពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានសេចក្ដីវេទនាកើតឡើងក្នុងពួកជំនុំនៃព្រះយេហូវ៉ា
17 ដូច្នេះ ចូរសំឡាប់អស់ទាំងប្រុសៗក្នុងពួកក្មេងទាំងប៉ុន្មាន ព្រមទាំងស្រីៗដែលបានស្គាល់ប្រុសដោយរួមដំណេកហើយ ឥឡូវទៅ
18 តែឯពួកក្មេងស្រីៗ ដែលមិនទាន់ស្គាល់ប្រុសណា ដោយរួមដំណេកនៅឡើយ នោះទុកសំរាប់ឯងរាល់គ្នាវិញចុះ
19 ត្រូវឲ្យឯងរាល់គ្នានៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ឯអស់អ្នកណាដែលបានសំឡាប់គេ ឬបានប៉ះពាល់ខ្មោចណា នោះត្រូវសំអាតខ្លួននៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត គឺទាំងឯងរាល់គ្នា ហើយនឹងពួកឈ្លើយទាំងប៉ុន្មានផង
20 ចំណែកខាងសំលៀកបំពាក់ទាំងប៉ុន្មាន និងអស់ទាំងរបស់ធ្វើពីស្បែក ព្រមទាំងរបស់ធ្វើពីរោមពពែ ហើយគ្រប់ទាំងរបស់ធ្វើពីឈើ នោះត្រូវឲ្យឯងរាល់គ្នាសំអាតដោយខ្លួនឯង។
21 ឯអេលាសារដ៏ជាសង្ឃ លោកប្រាប់ដល់ពួកទ័ពដែលបានទៅច្បាំងថា នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេថា
22 ឯមាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ