ជនគណនា 31:17-23 KHOV

17 ដូច្នេះ ចូរ​សំឡាប់​អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ក្មេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ដោយ​រួម​ដំណេក​ហើយ ឥឡូវ​ទៅ

18 តែ​ឯ​ពួក​ក្មេង​ស្រីៗ ដែល​មិន​ទាន់​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​នៅ​ឡើយ នោះ​ទុក​សំរាប់​ឯង​រាល់​គ្នា​វិញ​ចុះ

19 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ឯ​អស់​អ្នក​ណា​ដែល​បាន​សំឡាប់​គេ ឬ​បាន​ប៉ះពាល់​ខ្មោច​ណា នោះ​ត្រូវ​សំអាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត គឺ​ទាំង​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន​ផង

20 ចំណែក​ខាង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន និង​អស់​ទាំង​របស់​ធ្វើ​ពី​ស្បែក ព្រម​ទាំង​របស់​ធ្វើ​ពី​រោម​ពពែ ហើយ​គ្រប់​ទាំង​របស់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សំអាត​ដោយ​ខ្លួន​ឯង។

21 ឯ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ប្រាប់​ដល់​ពួក​ទ័ព​ដែល​បាន​ទៅ​ច្បាំង​ថា នេះ​ជា​បញ្ញត្ត​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ​ថា

22 ឯ​មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និង​សំណ

23 គឺ​គ្រប់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​បាន នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​យក​ទៅ​ដុត​ភ្លើង​សំអាត​ទៅ រួច​នឹង​បាន​ស្អាត ប៉ុន្តែ​ត្រូវ​ឲ្យ​សំអាត​នឹង​ទឹក​ដែល​សំរាប់​សំអាត​ដែរ ឯ​អស់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​មិន​បាន នោះ​ត្រូវ​ឲ្យ​លាង​នឹង​ទឹក​វិញ