20 ចំណែកខាងសំលៀកបំពាក់ទាំងប៉ុន្មាន និងអស់ទាំងរបស់ធ្វើពីស្បែក ព្រមទាំងរបស់ធ្វើពីរោមពពែ ហើយគ្រប់ទាំងរបស់ធ្វើពីឈើ នោះត្រូវឲ្យឯងរាល់គ្នាសំអាតដោយខ្លួនឯង។
21 ឯអេលាសារដ៏ជាសង្ឃ លោកប្រាប់ដល់ពួកទ័ពដែលបានទៅច្បាំងថា នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេថា
22 ឯមាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ
23 គឺគ្រប់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងបាន នោះត្រូវឲ្យឯងរាល់គ្នានាំយកទៅដុតភ្លើងសំអាតទៅ រួចនឹងបានស្អាត ប៉ុន្តែត្រូវឲ្យសំអាតនឹងទឹកដែលសំរាប់សំអាតដែរ ឯអស់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងមិនបាន នោះត្រូវឲ្យលាងនឹងទឹកវិញ
24 ដល់ថ្ងៃទី៧ ត្រូវឲ្យឯងរាល់គ្នាបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាត រួចសឹមចូលមកក្នុងទីដំឡើងត្រសាលចុះ។
25 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
26 ចូរឲ្យឯង និងអេលាសារដ៏ជាសង្ឃ ហើយនឹងពួកមេក្នុងវង្សានុវង្សនៃពួកជំនុំរាប់ចំនួនរបឹប គឺទាំងមនុស្ស ហើយនឹងសត្វផង ដែលចាប់បាននោះ