27 រួចបែងចែករបឹបជា២ចំណែក ឲ្យដល់ពួកទាហានដែលបានទៅច្បាំង និងពួកជំនុំទាំងអស់គ្នា
28 ហើយត្រូវហូតយកសួយអាករពីពួកទាហានដែលបានទៅច្បាំងដែរ គឺ១ក្នុង៥០០ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង ទុកសំរាប់ព្រះយេហូវ៉ា
29 ត្រូវឲ្យយកពីចំណែកនៃពួកទាហានប្រគល់ដល់អេលាសារដ៏ជាសង្ឃ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
30 ឯចំណែករបស់ពួកកូនចៅអ៊ីស្រាអែល នោះត្រូវហូតយក១ភាគក្នុង៥០វិញ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង គឺពីគ្រប់សត្វទាំងអស់ ប្រគល់ដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា
31 នោះម៉ូសេ និងអេលាសារ ដ៏ជាសង្ឃ ក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
32 រីឯក្រៅពីរបស់អ្វីៗ ដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់
33 និងគោ៧ម៉ឺន២ពាន់