29 ត្រូវឲ្យយកពីចំណែកនៃពួកទាហានប្រគល់ដល់អេលាសារដ៏ជាសង្ឃ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
30 ឯចំណែករបស់ពួកកូនចៅអ៊ីស្រាអែល នោះត្រូវហូតយក១ភាគក្នុង៥០វិញ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង គឺពីគ្រប់សត្វទាំងអស់ ប្រគល់ដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា
31 នោះម៉ូសេ និងអេលាសារ ដ៏ជាសង្ឃ ក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
32 រីឯក្រៅពីរបស់អ្វីៗ ដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់
33 និងគោ៧ម៉ឺន២ពាន់
34 សត្វលា៦ម៉ឺន១ពាន់
35 ឯមនុស្សស្រីទាំងប៉ុន្មានដែលមិនបានស្គាល់ប្រុសណាដោយរួមដំណេកនឹងគ្នា នោះមានចំនួន៣ម៉ឺន២ពាន់នាក់