31 នោះម៉ូសេ និងអេលាសារ ដ៏ជាសង្ឃ ក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
32 រីឯក្រៅពីរបស់អ្វីៗ ដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់
33 និងគោ៧ម៉ឺន២ពាន់
34 សត្វលា៦ម៉ឺន១ពាន់
35 ឯមនុស្សស្រីទាំងប៉ុន្មានដែលមិនបានស្គាល់ប្រុសណាដោយរួមដំណេកនឹងគ្នា នោះមានចំនួន៣ម៉ឺន២ពាន់នាក់
36 ហើយចំណែក១ ដែលបានចែកឲ្យពួកអ្នកដែលចេញទៅច្បាំង នោះមានចៀម៣សែន៣ម៉ឺន៧ពាន់៥០០
37 ហើយចៀមដែលជាសួយអាករ ទុកសំរាប់ព្រះយេហូវ៉ា នោះមាន៦៧៥