ជនគណនា 31:34-40 KHOV

34 សត្វ​លា​៦​ម៉ឺន​១​ពាន់

35 ឯ​មនុស្ស​ស្រី​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​ស្គាល់​ប្រុស​ណា​ដោយ​រួម​ដំណេក​នឹង​គ្នា នោះ​មាន​ចំនួន​៣​ម៉ឺន​២​ពាន់​នាក់

36 ហើយ​ចំណែក​១ ដែល​បាន​ចែក​ឲ្យ​ពួក​អ្នក​ដែល​ចេញ​ទៅ​ច្បាំង នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០

37 ហើយ​ចៀម​ដែល​ជា​សួយ‌អាករ ទុក​សំរាប់​ព្រះ‌យេហូវ៉ា នោះ​មាន​៦៧៥

38 ឯ​គោ នោះ​គេ​បាន​៣​ម៉ឺន​៦​ពាន់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៧២

39 ក្នុង​សត្វ​លា នោះ​គេ​បាន​៣​ម៉ឺន​៥០០ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៦១

40 ឯ​មនុស្ស នោះ​គេ​បាន​១​ម៉ឺន​៦​ពាន់​នាក់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៣២​នាក់