36 ហើយចំណែក១ ដែលបានចែកឲ្យពួកអ្នកដែលចេញទៅច្បាំង នោះមានចៀម៣សែន៣ម៉ឺន៧ពាន់៥០០
37 ហើយចៀមដែលជាសួយអាករ ទុកសំរាប់ព្រះយេហូវ៉ា នោះមាន៦៧៥
38 ឯគោ នោះគេបាន៣ម៉ឺន៦ពាន់ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៧២
39 ក្នុងសត្វលា នោះគេបាន៣ម៉ឺន៥០០ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៦១
40 ឯមនុស្ស នោះគេបាន១ម៉ឺន៦ពាន់នាក់ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៣២នាក់
41 ម៉ូសេក៏ប្រគល់សួយអាករទាំងនោះ ដែលជាដង្វាយលើកចុះឡើងរបស់ព្រះយេហូវ៉ា ដល់អេលាសារដ៏ជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
42 ឯ១ចំណែកទៀត ដែលត្រូវបានដល់ពួកកូនចៅអ៊ីស្រាអែល គឺជាចំណែកដែលម៉ូសេបានហូតយកពីពួកអ្នកដែលទៅច្បាំង