4 ត្រូវឲ្យឯងរាល់គ្នាចាត់មនុស្ស១ពាន់នាក់ ពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលឲ្យចេញទៅច្បាំង
5 ដូច្នេះគេក៏កេណ្ឌយក១ពាន់នាក់ ក្នុងគ្រប់ទាំងពូជអំបូរពីពួកអ៊ីស្រាអែលទាំងពាន់ៗ បាន១ម៉ឺន២ពាន់នាក់ ដែលកាន់គ្រឿងសំរាប់ទៅច្បាំង
6 រួចម៉ូសេចាត់គេទៅច្បាំង គឺ១ពាន់នាក់ពីគ្រប់ទាំងពូជអំបូរនោះ មានទាំងភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ នាំយកគ្រឿងប្រដាប់ទីបរិសុទ្ធ និងត្រែសំរាប់ផ្លុំកាន់នៅដៃទៅជាមួយផង
7 គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ក៏សំឡាប់ពួកប្រុសៗទាំងអស់ទៅ
8 ព្រមទាំងសំឡាប់ពួកស្តេចសាសន៍ម៉ាឌានជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី១ រេគេម១ ស៊ើ១ ហើយនឹងរេបា១ ជាស្តេចសាសន៍ម៉ាឌានទាំង៥អង្គ ក៏បានសំឡាប់បាឡាមជាកូនបេអ៊រដោយដាវដែរ
9 ពួកកូនចៅអ៊ីស្រាអែលគេចាប់យកពួកស្រីៗសាសន៍ម៉ាឌាន និងកូនតូចៗទាំងប៉ុន្មាននាំទៅជាឈ្លើយ ក៏យកហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់ទុកជារបឹបដែរ
10 ឯអស់ទាំងទីក្រុង និងផ្ទះសំបែង ហើយអស់ទាំងទីដំឡើងត្រសាលទាំងប៉ុន្មាន នោះគេក៏ដុតដោយភ្លើងទៅ