51 ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ទទួលយកមាសទាំងនោះពីគេ សុទ្ធតែជាគ្រឿងរចនាទាំងអស់
52 ឯមាសទាំងអស់ ដែលគេបានថ្វាយ ដោយលើកចុះឡើងដល់ព្រះយេហូវ៉ា គឺដែលពួកមេលើ១ពាន់នាក់ និងពួកមេលើ១០០នាក់បានថ្វាយ នោះមានទំងន់១ម៉ឺន៦ពាន់៧៥០ដំឡឹង
53 ដ្បិតពួកទ័ពបានចាប់យករបស់ទាំងនោះទុកសំរាប់ខ្លួនគេ
54 ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ទទួលយកមាសទាំងនោះពីពួកមេលើ១ពាន់នាក់ ហើយពីពួកមេលើ១០០នាក់ ទៅទុកដាក់ក្នុងត្រសាលជំនុំ ទុកជាសេចក្ដីរំឭក សំរាប់ពួកកូនចៅអ៊ីស្រាអែល នៅចំពោះព្រះយេហូវ៉ា។