ជនគណនា 31:7-13 KHOV

7 គេ​ក៏​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ក៏​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ

8 ព្រម​ទាំង​សំឡាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី​១ រេគេម​១ ស៊ើ​១ ហើយ​នឹង​រេបា​១ ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​៥​អង្គ ក៏​បាន​សំឡាប់​បាឡាម​ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ

9 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ចាប់​យក​ពួក​ស្រីៗ​សាសន៍​ម៉ាឌាន និង​កូន​តូចៗ​ទាំង​ប៉ុន្មាន​នាំ​ទៅ​ជា​ឈ្លើយ ក៏​យក​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទុក​ជា​របឹប​ដែរ

10 ឯ​អស់​ទាំង​ទី​ក្រុង និង​ផ្ទះ‌សំបែង ហើយ​អស់​ទាំង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន នោះ​គេ​ក៏​ដុត​ដោយ​ភ្លើង​ទៅ

11 រួច​យក​អស់​ទាំង​របឹប ព្រម​ទាំង​សត្វ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​គេ​ចាប់​បាន​នោះ

12 ហើយ​នាំ​ពួក​ឈ្លើយ សត្វ​ទាំង​នោះ និង​របឹង​ទាំង​ប៉ុន្មាន​ទៅ​ប្រគល់​ដល់​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ទី​ដំឡើង​ត្រសាល នា​ស្រុក​វាល​របស់​ម៉ូអាប់ ដែល​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ។

13 នោះ​ម៉ូសេ អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល​គេ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល