ជនគណនា 32:20-26 KHOV

20 រួច​ម៉ូសេ​លោក​ឆ្លើយ​ឡើង​ថា បើ​ឯង​រាល់​គ្នា​ធ្វើ​យ៉ាង​នោះ គឺ​បើ​ឯង​នឹង​យក​គ្រឿង​ចេញ​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

21 ហើយ​ពួក​ឯង​គ្រប់​គ្នា ដែល​មាន​គ្រឿង​ចំបាំង នឹង​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដរាប​ដល់​ទ្រង់​បាន​បណ្តេញ​ពួក​ខ្មាំង​សត្រូវ ពី​ចំពោះ​ទ្រង់​ចេញ

22 គឺ​ដល់​កាល​ណា​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​មក​វិញ ឥត​មាន​ទោស​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចំពោះ​សាសន៍​អ៊ីស្រា‌អែល​ឡើយ ហើយ​ស្រុក​នេះ​ក៏​នឹង​បាន​ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

23 តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់

24 ចូរ​សង់​ទី​ក្រុង​សំរាប់​កូន​ចៅ​ឯង ហើយ​នឹង​ក្រោល​សំរាប់​ហ្វូង​សត្វ​ផង ឲ្យ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​មាត់​ឯង​នោះ​ចុះ

25 នោះ​ពួក​កូន​ចៅ​កាឌ់ និង​កូន​ចៅ​រូបេន​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​នឹង​ធ្វើ​ដូច​ជា​លោក​ម្ចាស់​បង្គាប់​មក

26 ប្រពន្ធ​កូន ហើយ​នឹង​ហ្វូង​គោ​ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន និង​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង នៃ​ស្រុក​កាឡាត​នេះ