1 នេះជាផ្លូវទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរតាមពួកពលគេ ដោយនូវសារម៉ូសេ ហើយនឹងអើរ៉ុន តាំងពីគេចេញពីស្រុកអេស៊ីព្ទមក
2 ម៉ូសេបានកត់ដំណើរដែលគេដើរតាមដំណាក់នីមួយៗ តាមបង្គាប់ព្រះយេហូវ៉ា ដូច្នេះអស់ទាំងដំណាក់គេដែលគេដើរដំណើរមក
3 នោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកនៅថ្ងៃ១៥ខែចេត្រ គឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលង ដោយមានជ័យជំនះ នៅភ្នែកនៃពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា
4 ក្នុងកាលដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេ ដែលព្រះយេហូវ៉ាបានវាយសំឡាប់នៅក្នុងពួកគេ ហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរ។
5 ពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីរ៉ាមសេស មកស្នាក់នៅត្រង់ស៊ុកូត
6 គេចេញពីស៊ុកូតមកស្នាក់នៅត្រង់អេថាមក្បែរទីរហោស្ថាន
7 គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល