32 គេចេញពីបេនេ-យ៉ាកាន មកស្នាក់នៅហោគីតកាត់
33 គេចេញពីហោគីតកាត់ មកស្នាក់នៅត្រង់យ៉ុតបាថា
34 គេចេញពីយ៉ុតបាថា មកស្នាក់នៅត្រង់អាប្រូណា
35 គេចេញពីអាប្រូណា មកស្នាក់នៅត្រង់អេស៊ាន-គេប៊ើរ
36 គេចេញពីអេស៊ាន-គេប៊ើរ មកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស
37 គេចេញពីកាដេស មកស្នាក់នៅត្រង់ភ្នំហោរ ជាព្រំប្រទល់ស្រុកអេដំម។
38 នៅទីនោះអើរ៉ុនដ៏ជាសង្ឃ បានឡើងទៅលើភ្នំហោរ តាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្លាប់ទៅ នៅថ្ងៃដំបូង ក្នុងខែស្រាពណ៍ នាឆ្នាំទី៤០ ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក