ជនគណនា 33:34-40 KHOV

34 គេ​ចេញ​ពី​យ៉ុត‌បាថា មក​ស្នាក់​នៅ​ត្រង់​អាប្រូណា

35 គេ​ចេញ​ពី​អាប្រូណា មក​ស្នាក់​នៅ​ត្រង់​អេស៊ាន-គេប៊ើរ

36 គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​ត្រង់​កាដេស

37 គេ​ចេញ​ពី​កាដេស មក​ស្នាក់​នៅ​ត្រង់​ភ្នំ​ហោរ ជា​ព្រំ​ប្រទល់​ស្រុក​អេដំម។

38 នៅ​ទី​នោះ​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ស្លាប់​ទៅ នៅ​ថ្ងៃ​ដំបូង ក្នុង​ខែ​ស្រាពណ៍ នា​ឆ្នាំ​ទី​៤០ ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

39 កាល​អើរ៉ុន​ស្លាប់​ទៅ នៅ​លើ​ភ្នំ​ហោរ នោះ​លោក​បាន​អាយុ​១២៣​ឆ្នាំ​ហើយ។

40 គ្រា​នោះ​អើរ៉ាត ជា​ស្តេច​សាសន៍​កាណាន ដែល​អាស្រ័យ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ស្រុក​កាណាន ទ្រង់​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​មក។