35 គេចេញពីអាប្រូណា មកស្នាក់នៅត្រង់អេស៊ាន-គេប៊ើរ
36 គេចេញពីអេស៊ាន-គេប៊ើរ មកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស
37 គេចេញពីកាដេស មកស្នាក់នៅត្រង់ភ្នំហោរ ជាព្រំប្រទល់ស្រុកអេដំម។
38 នៅទីនោះអើរ៉ុនដ៏ជាសង្ឃ បានឡើងទៅលើភ្នំហោរ តាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្លាប់ទៅ នៅថ្ងៃដំបូង ក្នុងខែស្រាពណ៍ នាឆ្នាំទី៤០ ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក
39 កាលអើរ៉ុនស្លាប់ទៅ នៅលើភ្នំហោរ នោះលោកបានអាយុ១២៣ឆ្នាំហើយ។
40 គ្រានោះអើរ៉ាត ជាស្តេចសាសន៍កាណាន ដែលអាស្រ័យនៅប៉ែកខាងត្បូងនៃស្រុកកាណាន ទ្រង់ក៏ឮថា ពួកកូនចៅអ៊ីស្រាអែលធ្វើដំណើរមក។
41 ឯពួកអ៊ីស្រាអែលក៏ចេញពីភ្នំហោរ មកស្នាក់នៅត្រង់សាលម៉ូន៉ា