ជនគណនា 33:37-43 KHOV

37 គេ​ចេញ​ពី​កាដេស មក​ស្នាក់​នៅ​ត្រង់​ភ្នំ​ហោរ ជា​ព្រំ​ប្រទល់​ស្រុក​អេដំម។

38 នៅ​ទី​នោះ​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ស្លាប់​ទៅ នៅ​ថ្ងៃ​ដំបូង ក្នុង​ខែ​ស្រាពណ៍ នា​ឆ្នាំ​ទី​៤០ ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

39 កាល​អើរ៉ុន​ស្លាប់​ទៅ នៅ​លើ​ភ្នំ​ហោរ នោះ​លោក​បាន​អាយុ​១២៣​ឆ្នាំ​ហើយ។

40 គ្រា​នោះ​អើរ៉ាត ជា​ស្តេច​សាសន៍​កាណាន ដែល​អាស្រ័យ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ស្រុក​កាណាន ទ្រង់​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​មក។

41 ឯ​ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​ភ្នំ​ហោរ មក​ស្នាក់​នៅ​ត្រង់​សាល‌ម៉ូន៉ា

42 គេ​ចេញ​ពី​សាល‌ម៉ូន៉ា មក​ស្នាក់​នៅ​ត្រង់​ពូណូន

43 គេ​ចេញ​ពី​ពូណូន មក​ស្នាក់​នៅ​ត្រង់​អូបូត