4 ក្នុងកាលដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេ ដែលព្រះយេហូវ៉ាបានវាយសំឡាប់នៅក្នុងពួកគេ ហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរ។
5 ពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីរ៉ាមសេស មកស្នាក់នៅត្រង់ស៊ុកូត
6 គេចេញពីស៊ុកូតមកស្នាក់នៅត្រង់អេថាមក្បែរទីរហោស្ថាន
7 គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល
8 គេចេញពីមុខពីហាហីរ៉ុថដើរឆ្លងនៅកណ្តាលទឹកសមុទ្រទៅក្នុងទីរហោស្ថាន ក៏ដើរ៣ថ្ងៃទៅក្នុងទីរហោស្ថានអេថាម រួចស្នាក់នៅត្រង់ម៉ារ៉ា
9 គេចេញពីម៉ារ៉ា មកដល់អេលីម ហើយនៅអេលីមនោះ មានរន្ធទឹក១២ និងដើមលម៉ើ ៧០ គេក៏ស្នាក់នៅទីនោះ
10 គេចេញពីអេលីម មកស្នាក់នៅក្បែរសមុទ្រក្រហម