ជនគណនា 33:45-51 KHOV

45 គេ​ចេញ​ពី​អ៊ីយេ-អាបារីម នៅ​មក​ស្នាក់​នៅ​ត្រង់​ឌីបូន-កាឌ់

46 គេ​ចេញ​ពី​ឌីបូន-កាឌ់ មក​ស្នាក់​នៅ​ត្រង់​អាល‌ម៉ូន-ឌីប្លា‌ថែម

47 គេ​ចេញ​ពី​អាល‌ម៉ូន-ឌីប្លា‌ថែម មក​ស្នាក់​ត្រង់​ភ្នំ​អាបារីម នៅ​មុខ​ភ្នំ​នេបូរ

48 គេ​ចេញ​ពី​ភ្នំ​អាបារីម មក​ស្នាក់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ

49 គេ​ដំឡើង​ត្រសាល​របស់​គេ​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​បេត-យេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម ក្នុង​ស្រុក​វាល​របស់​ម៉ូអាប់។

50 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ

51 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ