ជនគណនា 33:53-56 KHOV

53 ឯង​រាល់​គ្នា​ត្រូវ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ ហើយ​អាស្រ័យ​នៅ​ផង ដ្បិត​អញ​បាន​ឲ្យ ទុក​ជា​កេរ‌អាករ​ដល់​ឯង​រាល់​គ្នា​ហើយ

54 ឯង​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត តាម​គ្រួ​ឯង​នីមួយៗ ពួក​ណា​មាន​គ្នា​ច្រើន នោះ​ត្រូវ​បាន​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ត្រូវ​បាន​តិច​វិញ បើ​អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា នោះ​ត្រូវ​តែ​បាន​កន្លែង​នោះ ឯង​រាល់​គ្នា​ត្រូវ​ស៊ី​មរដក​តាម​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ​ឯង

55 តែ​បើ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នោះ​ពី​មុខ​ឯង​ចេញ​ទេ នោះ​ពួក​អ្នក​ដែល​ទុក​ឲ្យ​នៅ គេ​នឹង​ជា​ម្ជុល​ដល់​ភ្នែក​ឯង ហើយ​ជា​បន្លា​នៅ​ចំហៀង​ឯង​ផង គេ​នឹង​ធ្វើ​ទុក​ឯង​នៅ​ក្នុង​ស្រុក​ដែល​ឯង​អាស្រ័យ​នៅ​នោះ

56 ហើយ​អញ​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​គិត​ធ្វើ​ដល់​គេ​វិញ។