7 គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល
8 គេចេញពីមុខពីហាហីរ៉ុថដើរឆ្លងនៅកណ្តាលទឹកសមុទ្រទៅក្នុងទីរហោស្ថាន ក៏ដើរ៣ថ្ងៃទៅក្នុងទីរហោស្ថានអេថាម រួចស្នាក់នៅត្រង់ម៉ារ៉ា
9 គេចេញពីម៉ារ៉ា មកដល់អេលីម ហើយនៅអេលីមនោះ មានរន្ធទឹក១២ និងដើមលម៉ើ ៧០ គេក៏ស្នាក់នៅទីនោះ
10 គេចេញពីអេលីម មកស្នាក់នៅក្បែរសមុទ្រក្រហម
11 គេចេញពីសមុទ្រក្រហម មកស្នាក់នៅក្នុងទីរហោស្ថានស៊ីន
12 គេចេញពីទីរហោស្ថានស៊ីន មកស្នាក់នៅត្រង់ដុបកា
13 គេចេញពីដុបកា មកស្នាក់នៅត្រង់អាលូស