2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណានហើយ (គឺស្រុកនោះហើយដែលឯងរាល់គ្នានឹងបានទុកជាមរដក ជាស្រុកកាណានតាមព្រំដែនទាំងប៉ុន្មាន)
3 នោះដែនស្រុករបស់ឯងខាងត្បូង ត្រូវចាប់តាំងពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដំម ហើយព្រំស្រុកខាងត្បូង នោះត្រូវចាប់តាំងពីចុងសមុទ្រអំបិលទៅទិសខាងកើត
4 រួចត្រូវបត់ទៅខាងត្បូងតាមច្រកចោតឈ្មោះអេក្រាប៊ីម រហូតទៅត្រឹមស៊ីន ហើយចេញទៅខាងត្បូងកាដេស-បារនា ដល់ទៅហាសា-អាដា រហូតដល់អាសម៉ូន
5 ពីអាសម៉ូនត្រូវបត់ទៅខាងស្ទឹងស្រុកអេស៊ីព្ទទៅទល់នឹងសមុទ្រ។
6 ឯព្រំដែនខាងលិច នោះមានសមុទ្រធំជាព្រំប្រទល់ សមុទ្រនោះត្រូវបានជាព្រំស្រុកខាងលិចរបស់ឯងរាល់គ្នា។
7 ឯព្រំដែនខាងជើង នោះត្រូវឲ្យឯងកាត់ដំរង់ចាប់តាំងពីសមុទ្រធំទៅដល់ភ្នំហោរ
8 ពីភ្នំហោរត្រូវកាត់ដំរង់ទៅដល់ទ្វារស្រុកហាម៉ាតរៀងទៅត្រឹមសេដាត់