8 ពីភ្នំហោរត្រូវកាត់ដំរង់ទៅដល់ទ្វារស្រុកហាម៉ាតរៀងទៅត្រឹមសេដាត់
9 រួចត្រូវចេញទៅតាមស៊ីប្រុន រហូតដល់ហាសា-អេណាន នោះហើយជាព្រំស្រុករបស់ឯងខាងជើង។
10 រួចត្រូវឲ្យឯងរាល់គ្នាសំរេចព្រំដែនខាងកើត ចាប់តាំងពីហាសា-អេណាន ទៅដល់សេផាម
11 ពីសេផាមចុះទៅដល់រីមឡា ដែលនៅខាងកើតអាយីន ហើយចុះទៅទល់នឹងកៀនសមុទ្រគេនេសារ៉ែតខាងកើត
12 រួចចុះទៅតាមទន្លេយ័រដាន់ ទៅទល់នឹងសមុទ្រអំបិល នោះហើយជាស្រុករបស់ឯងរាល់គ្នា តាមព្រំប្រទល់ជុំវិញ។
13 ម៉ូសេក៏បង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នេះហើយជាស្រុក ដែលឯងរាល់គ្នាត្រូវទទួល ទុកជាមរដក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ថា ត្រូវចែកឲ្យដល់ពូជអំបូរទាំង៩ និង១ចំហៀងទៀតនោះ
14 ពីព្រោះពូជអំបូរនៃកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមរដកគេហើយ ព្រមទាំងពូជអំបូរនៃកូនចៅកាឌ់ តាមវង្សានុវង្សរបស់ឪពុកគេ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងផង គេសុទ្ធតែទទួលមរកដរបស់គេហើយ