1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ទល់មុខនឹងយេរីខូរ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេចែកទីក្រុងខ្លះក្នុងមរដកជាកេរអាកររបស់គេដល់ពួកលេវីឲ្យនៅផង ព្រមទាំងតំបន់នៅជុំវិញទីក្រុងទាំងនោះដែរ
3 ដូច្នេះគេនឹងមានទីក្រុងសំរាប់ជាទីលំនៅរបស់គេ និងតំបន់នៅជុំវិញទាំងប៉ុន្មាន សំរាប់ហ្វូងសត្វគេ អស់ទាំងរបស់របរ និងសត្វផ្សេងៗទាំងប៉ុន្មានផង
4 ឯតំបន់នៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលឯងនឹងឲ្យដល់ពួកលេវី នោះត្រូវវាស់ពីកំផែងក្រុងទៅ១ពាន់ហត្ថគ្រប់ជុំវិញ