10 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ
11 នោះត្រូវឲ្យដំរូវទីក្រុងខ្លះ ទុកសំរាប់ជាទីក្រុងពំនាក់ ដល់ឯងរាល់គ្នា ដើម្បីឲ្យអ្នកណាដែលសំឡាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះបាន
12 ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ ឲ្យឯងរាល់គ្នាបានរួចពីអ្នកដែលសងសឹកចេញ ដើម្បីកុំឲ្យអ្នកដែលសំឡាប់គេ បានត្រូវស្លាប់ឡើយ ដរាបដល់បានជំនុំជំរះនៅមុខពួកជំនុំហើយ
13 ក្នុងបណ្តាទីក្រុងដែលឯងរាល់គ្នានឹងឲ្យនោះ ត្រូវមាន៦ទុកជាទីក្រុងពំនាក់សំរាប់ឯងរាល់គ្នា
14 ត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៣ នៅត្រើយទន្លេយ័រដាន់ខាងអាយ ហើយទីក្រុង៣ទៀតនៅក្នុងស្រុកកាណាន ទីក្រុងទាំង៦នោះ ត្រូវទុកសំរាប់ជាទីពំនាក់អាស្រ័យ
15 គឺត្រូវបានសំរាប់ជាទីពំនាក់ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅ ហើយដល់អ្នកណាដែលស្នាក់នៅជាមួយផង ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យបាន។
16 តែបើអ្នកនោះបានប្រហារគេ ដោយគ្រឿងដែកអ្វីឲ្យដល់ស្លាប់ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន