ជនគណនា 35:11-17 KHOV

11 នោះ​ត្រូវ​ឲ្យ​ដំរូវ​ទី​ក្រុង​ខ្លះ ទុក​សំរាប់​ជា​ទី​ក្រុង​ពំនាក់ ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ​បាន

12 ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់ ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​ចេញ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សំឡាប់​គេ បាន​ត្រូវ​ស្លាប់​ឡើយ ដរាប​ដល់​បាន​ជំនុំ‌ជំរះ​នៅ​មុខ​ពួក​ជំនុំ​ហើយ

13 ក្នុង​បណ្តា​ទី​ក្រុង​ដែល​ឯង​រាល់​គ្នា​នឹង​ឲ្យ​នោះ ត្រូវ​មាន​៦​ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​ឯង​រាល់​គ្នា

14 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៣ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ហើយ​ទី​ក្រុង​៣​ទៀត​នៅ​ក្នុង​ស្រុក​កាណាន ទី​ក្រុង​ទាំង​៦​នោះ ត្រូវ​ទុក​សំរាប់​ជា​ទី​ពំនាក់​អាស្រ័យ

15 គឺ​ត្រូវ​បាន​សំរាប់​ជា​ទី​ពំនាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ ហើយ​ដល់​អ្នក​ណា​ដែល​ស្នាក់​នៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​បាន។

16 តែ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ ដោយ​គ្រឿង​ដែក​អ្វី​ឲ្យ​ដល់​ស្លាប់ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន

17 ឬ​បើ​អ្នក​នោះ​កាន់​ថ្ម​នៅ​ដៃ​គប់​គេ ល្មម​ឲ្យ​ស្លាប់​ទៅ​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន