ជនគណនា 35:19-25 KHOV

19 ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​សំឡាប់​គេ​នោះ​វិញ កាល​ជួប​ប្រទះ​ឃើញ​អ្នក​នោះ​វេលា​ណា នោះ​ត្រូវ​តែ​សំឡាប់​ចោល​ចេញ

20 បើ‌សិន​ជា​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​ចិត្ត​ស្អប់ ឬ​បាន​លប​ចោល​គេ​នឹង​អ្វី​ឲ្យ​ដល់​ស្លាប់

21 ឬ​បាន​ដាល់​គេ​ដោយ​ចិត្ត​ក្នាញ់​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​វាយ​គេ​នោះ ចោល​ចេញ​ជា​មិន​ខាន អ្នក​នោះ​ឈ្មោះ​ថា​បាន​សំឡាប់​គេ​ហើយ ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​សំឡាប់​អ្នក​នោះ​វិញ ក្នុង​វេលា​ដែល​ជួប​ប្រទះ​នោះ​ឯង។

22 តែ​បើ​អ្នក​នោះ ស្រាប់​តែ​វាយ​គេ ដោយ​ឥត​មាន​ចិត្ត​សំអប់​សោះ ឬ​ចោល​របស់​អ្វី ទៅ​លើ​គេ ដោយ​ឥត​មាន​ឈ្លប​លប

23 ឬ​បាន​ទំលាក់​ថ្ម​ណា​មួយ ទៅ​លើ​គេ​ដោយ​មិន​បាន​ឃើញ ដែល​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​គេ​ដែរ

24 នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ

25 រួច​ត្រូវ​ដោះ​អ្នក​ដែល​បាន​សំឡាប់​គេ ចេញ​ពី​កណ្តាប់​ដៃ នៃ​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ ហើយ​ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ឯ​ក្រុង​ពំនាក់ ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​វិញ ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ទី​ក្រុង​នោះ ដរាប​ដល់​សំដេច​សង្ឃ ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង លោក​សុគត​ទៅ