4 ឯតំបន់នៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលឯងនឹងឲ្យដល់ពួកលេវី នោះត្រូវវាស់ពីកំផែងក្រុងទៅ១ពាន់ហត្ថគ្រប់ជុំវិញ
5 រួចត្រូវវាស់ពីខាងក្រៅទីក្រុងទៅជា២ពាន់ហត្ថនៅទិសខាងកើត ២ពាន់ហត្ថនៅទិសខាងត្បូង ២ពាន់ហត្ថនៅទិសខាងលិច ហើយ២ពាន់ហត្ថទៅទិសខាងជើង មានទីក្រុងនៅជាកណ្តាល នោះនឹងបានជាដីវាលសំរាប់ឲ្យគេឃ្វាលហ្វូងសត្វនៅជុំវិញទីក្រុងទាំងនោះ។
6 ឯក្នុងទីក្រុងទាំងប៉ុន្មាន ដែលឯងរាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងពំនាក់៦ សំរាប់ឲ្យអ្នកណាដែលសំឡាប់មនុស្សបានរត់ទៅជ្រកអាស្រ័យ ហើយក្រៅពីនោះត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៤២ទៅគេទៀត
7 អស់ទាំងទីក្រុងដែលត្រូវឲ្យដល់ពួកលេវី នោះរួមត្រូវជា៤៨ ព្រមទាំងតំបន់នៅជុំវិញផង
8 ឯទីក្រុងក្នុងកេរអាករពួកកូនចៅអ៊ីស្រាអែល ដែលឯងរាល់គ្នាត្រូវឲ្យដល់ពួកលេវី នោះត្រូវយកយ៉ាងច្រើន ពីពួកណាដែលមានទីក្រុងច្រើន ហើយយ៉ាងតិចពីពួកណាដែលមានតិច ត្រូវឲ្យគ្រប់គ្នាចែកទីក្រុងទាំងនោះ ដល់ពួកលេវី តាមមរដកដែលខ្លួនទទួលហើយ។
9 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
10 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ