ជនគណនា 35:6-12 KHOV

6 ឯ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ពំនាក់​៦ សំរាប់​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស​បាន​រត់​ទៅ​ជ្រក​អាស្រ័យ ហើយ​ក្រៅ​ពី​នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៤២​ទៅ​គេ​ទៀត

7 អស់​ទាំង​ទី​ក្រុង​ដែល​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​រួម​ត្រូវ​ជា​៤៨ ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ផង

8 ឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ឯង​រាល់​គ្នា​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​យក​យ៉ាង​ច្រើន ពី​ពួក​ណា​ដែល​មាន​ទី​ក្រុង​ច្រើន ហើយ​យ៉ាង​តិច​ពី​ពួក​ណា​ដែល​មាន​តិច ត្រូវ​ឲ្យ​គ្រប់​គ្នា​ចែក​ទី​ក្រុង​ទាំង​នោះ ដល់​ពួក​លេវី តាម​មរដក​ដែល​ខ្លួន​ទទួល​ហើយ។

9 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

10 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ

11 នោះ​ត្រូវ​ឲ្យ​ដំរូវ​ទី​ក្រុង​ខ្លះ ទុក​សំរាប់​ជា​ទី​ក្រុង​ពំនាក់ ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ​បាន

12 ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់ ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​ចេញ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សំឡាប់​គេ បាន​ត្រូវ​ស្លាប់​ឡើយ ដរាប​ដល់​បាន​ជំនុំ‌ជំរះ​នៅ​មុខ​ពួក​ជំនុំ​ហើយ