ជនគណនា 36:1-5 KHOV

1 រីឯ​ពួក​មេ ជា​ឪពុក​លើ​អស់​ទាំង​គ្រួ​នៃ​កូន​ចៅ​កាឡាត ជា​កូន​ម៉ាគារ ដែល​ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​នៃ​កូន​ចៅ​យ៉ូសែប​ទាំង​ប៉ុន្មាន គេ​ក៏​ចូល​មក​ជំរាប​ចំពោះ​មុខ​ម៉ូសេ និង​ពួក​អ្នក​ដែល​ជា​កំពូល ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ថា

2 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម្ចាស់​យើង​ខ្ញុំ ឲ្យ​ចែក​ស្រុក​ជា​មរដក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ចាប់​ឆ្នោត ហើយ​លោក​ម្ចាស់​យើង​ខ្ញុំ​ក៏​បាន​ទទួល​បង្គាប់​ព្រះ‌យេហូវ៉ា និង​ចែក​មរដក​របស់​ស្លូផិហាត ជា​បង​ប្អូន​យើង​ខ្ញុំ ដល់​ពួក​កូន​ស្រី​គាត់

3 ដូច្នេះ បើ‌សិន​ជា​ស្ត្រី​ទាំង​នោះ​យក​ប្ដី​ពី​ពួក​ប្រុសៗ ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​ទៀត នោះ​មរដក​របស់​គេ នឹង​ត្រូវ​ហូត​ចេញ​ពី​មរដក​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ ទៅ​ថែម​បញ្ចូល​នឹង​មរដក​របស់​ពូជ​អំបូរ​ណា​មួយ ដែល​គេ​ចូល​នោះ​វិញ យ៉ាង​នោះ​មរដក​គេ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណែក​មរដក​របស់​យើង​ខ្ញុំ​ហើយ

4 រួច​ដល់​ឆ្នាំ​សោមនស្សនៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មរដក​របស់​គេ នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ ពី​មរដក​របស់​ពួក​អយ្យកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។

5 នោះ​ម៉ូសេ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​ថា ពូជ​អំបូរ​នៃ​កូន​ចៅ​យ៉ូសែប​គេ​បាន​និយាយ​ត្រូវ