ជនគណនា 4:20-26 KHOV

20 តែ​មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​មើល កំពុង​ដែល​គ្រប​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ឡើយ ក្រែង​ត្រូវ​ស្លាប់។

21 ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

22 ចូរ​រាប់​ចំនួន​នៃ​ពួក​កូន​ចៅ​គើសុន​ដែរ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

23 ត្រូវ​រាប់​គេ​ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

24 ឯ​ក្រសួង​របស់​ពួក​គ្រួសារ​គើសុន នោះ​គឺ​ជា​ការ​បំរើ និង​ការ​លី‌សែង​ផង

25 ត្រូវ​ឲ្យ​គេ​សែង​ផ្ទាំង​សំពត់​ទាំង​ប៉ុន្មាន ដែល​សំរាប់​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​ជំនុំ និង​គំរប​នៃ​ត្រសាល គំរប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ហើយ​នឹង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល​ជំនុំ

26 រនាំង​ទីលាន រនាំង​បាំង​មាត់​ទ្វារ​ទីលាន ដែល​នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាស‌នា និង​អស់​ទាំង​ខ្សែ ប្រដាប់‌ប្រដា​សំរាប់​ការ‌ងារ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​របស់​អ្វី​ផ្សេងៗ​ឯ​ទៀត គឺ​ការ​នោះ​ឯង​ដែល​គេ​ត្រូវ​បំរើ