31 នេះជាបញ្ញើដែលផ្ញើទុកនឹងគេឲ្យលីសែង តាមក្រសួងគេក្នុងត្រសាលជំនុំ គឺក្តាររបស់រោងឧបោសថ ព្រមទាំងរនុក សសរ ហើយនឹងជើង
32 សសរទីលានដែលនៅជុំវិញ និងជើង ចំរ៉ឹង ខ្សែ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់ដែលសំរាប់គាំពារផង ត្រូវឲ្យឯងដំរូវដោយឈ្មោះប្រដាប់ប្រដា ដែលត្រូវផ្ញើទុកឲ្យគេលីសែង
33 នេះហើយជាក្រសួងនៃអស់ទាំងគ្រួសារពួកកូនចៅម្រ៉ារី តាមការងារគេទាំងប៉ុន្មានក្នុងត្រសាលជំនុំ ដែលនៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។
34 រួចម៉ូសេ អើរ៉ុន និងពួកដែលជាកំពូលលើពួកជំនុំទាំងប៉ុន្មាន ក៏រាប់ពួកកូនចៅកេហាត់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
35 ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារបំរើក្នុងត្រសាលជំនុំបាន
36 ហើយពួកអ្នកដែលបានរាប់តាមគ្រួសារ នោះមានចំនួន២ពាន់៧៥០នាក់
37 នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់កេហាត់ គឺអស់អ្នកដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ និងអើរ៉ុនបានរាប់ តាមព្រះបន្ទូល ដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។