45 នេះហើយជាពួកអ្នកដែលបានរាប់ ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី ដែលម៉ូសេ និងអើរ៉ុន បានរាប់ តាមព្រះបន្ទូលដែលព្រះយេហូវ៉ា បានបង្គាប់មក ដោយសារម៉ូសេ។
46 ឯអស់អ្នកដែលម៉ូសេ អើរ៉ុន និងពួកជាកំពូលទាំងប៉ុន្មាន លើសាសន៍អ៊ីស្រាអែល បានរាប់ក្នុងពួកលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
47 ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលបានចូលទៅធ្វើការងារ ហើយលីសែងក្នុងត្រសាលជំនុំ
48 នោះរួមគ្នាទាំងអស់ មាន៨ពាន់៥៨០នាក់
49 ម៉ូសេបានរាប់គេតាមបង្គាប់ព្រះយេហូវ៉ា គ្រប់គ្នាតាមក្រសួងការ តាមបន្ទុករបស់ខ្លួន គឺយ៉ាងនោះហើយដែលលោកបានរាប់គេ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក។