ជនគណនា 5:12-18 KHOV

12 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​ប្រពន្ធ​របស់​អ្នក​ណា​បែរ​ចេញ​ទៅ​ប្រព្រឹត្ត​ក្បត់​នឹង​ប្ដី

13 ហើយ​មាន​អ្នក​ណា​សេព‌សម្ភព​នឹង​នាង តែ​ការ​នោះ​នៅ​កំបាំង​នឹង​ភ្នែក​ប្ដី ឥត​អ្នក​ណា​មួយ​ដឹង​សោះ គឺ​នាង​បាន​ទៅ​ជា​សៅ‌ហ្មង ដោយ​ស្ងាត់​កំបាំង ហើយ​គ្មាន​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​នាង ក៏​គ្មាន​អ្នក​ណា​មួយ​បាន​ទាន់​ដែរ

14 រួច​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្ដី​សង្ស័យ ហើយ​នាង​ក៏​សៅ‌ហ្មង​មែន ឬ​បើ​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​មាន​សេចក្ដី​សង្ស័យ តែ​ប្រពន្ធ​មិន​បាន​សៅ‌ហ្មង​ទេ

15 នោះ​ប្ដី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ឯ​សង្ឃ ព្រម​ទាំង​យក​ដង្វាយ ជា​ម្សៅ​ឱក​១​ខ្ញឹង​សំរាប់​ប្រពន្ធ​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ ទុក​ជា​ដង្វាយ​រំឭក សំរាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក

16 ត្រូវ​ឲ្យ​សង្ឃ​នាំ​នាង​នោះ​មក​ជិត ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

17 រួច​ត្រូវ​យក​ទឹក​បរិសុទ្ធចាក់​ក្នុង​ចាន​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ

18 ត្រូវ​ឲ្យ​សង្ឃ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​បើក​ក្បាល​នៅ​ទទេ រួច​ត្រូវ​ដាក់​ជា​ដង្វាយ​រំឭក គឺ​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​នាង ហើយ​សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នោះ​នៅ​ក្នុង​ដៃ