14 រួចប្ដីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ ហើយនាងក៏សៅហ្មងមែន ឬបើប្ដីកើតមានចិត្តប្រចណ្ឌ ដោយមានសេចក្ដីសង្ស័យ តែប្រពន្ធមិនបានសៅហ្មងទេ
15 នោះប្ដីត្រូវនាំប្រពន្ធខ្លួនទៅឯសង្ឃ ព្រមទាំងយកដង្វាយ ជាម្សៅឱក១ខ្ញឹងសំរាប់ប្រពន្ធផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាដង្វាយខាងឯសេចក្ដីប្រចណ្ឌ ទុកជាដង្វាយរំឭក សំរាប់នឹងរំឭកពីអំពើដ៏លាមក
16 ត្រូវឲ្យសង្ឃនាំនាងនោះមកជិត ឲ្យឈរនៅចំពោះព្រះយេហូវ៉ា
17 រួចត្រូវយកទឹកបរិសុទ្ធចាក់ក្នុងចានដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ
18 ត្រូវឲ្យសង្ឃឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ហើយបើកក្បាលនៅទទេ រួចត្រូវដាក់ជាដង្វាយរំឭក គឺជាដង្វាយខាងឯសេចក្ដីប្រចណ្ឌនោះនៅបាតដៃនាង ហើយសង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានោះនៅក្នុងដៃ
19 រួចត្រូវឲ្យនាងស្បថ ដោយប្រាប់ថា បើគ្មានប្រុសដទៃណារួមដំណេកនឹងនាង ឬបើនាងមិនបានបែរទៅឯសេចក្ដីសៅហ្មង ដើម្បីនឹងក្បត់ប្ដីទេ នោះឲ្យនាងរួចពីទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានេះចុះ
20 តែបើនាង ដែលនៅក្រោមអំណាចប្ដី បានបែរចេញទៅរួមដំណេកនឹងប្រុសដទៃណាក្រៅពីប្ដីខ្លួន ឲ្យមានសេចក្ដីសៅហ្មងវិញ