17 រួចត្រូវយកទឹកបរិសុទ្ធចាក់ក្នុងចានដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ
18 ត្រូវឲ្យសង្ឃឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ហើយបើកក្បាលនៅទទេ រួចត្រូវដាក់ជាដង្វាយរំឭក គឺជាដង្វាយខាងឯសេចក្ដីប្រចណ្ឌនោះនៅបាតដៃនាង ហើយសង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានោះនៅក្នុងដៃ
19 រួចត្រូវឲ្យនាងស្បថ ដោយប្រាប់ថា បើគ្មានប្រុសដទៃណារួមដំណេកនឹងនាង ឬបើនាងមិនបានបែរទៅឯសេចក្ដីសៅហ្មង ដើម្បីនឹងក្បត់ប្ដីទេ នោះឲ្យនាងរួចពីទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានេះចុះ
20 តែបើនាង ដែលនៅក្រោមអំណាចប្ដី បានបែរចេញទៅរួមដំណេកនឹងប្រុសដទៃណាក្រៅពីប្ដីខ្លួន ឲ្យមានសេចក្ដីសៅហ្មងវិញ
21 យ៉ាងនោះសង្ឃត្រូវឲ្យនាងស្បថ ដោយសម្បថដែលនាំឲ្យត្រូវបណ្តាសា រួចនឹងបញ្ចេញវាចាថា សូមព្រះយេហូវ៉ាធ្វើឲ្យនាងទៅជាអ្នករងពាក្យដំនៀល និងពាក្យប្រមាថនៅក្នុងសាសន៍របស់ខ្លួនចុះ ដោយព្រះយេហូវ៉ាទ្រង់ធ្វើឲ្យភ្លៅនាងរលួយ ហើយឲ្យពោះនាងហើមប៉ោងឡើង
22 ទឹកដែលនាំឲ្យត្រូវបណ្តាសានេះ នឹងចូលទៅក្នុងពោះនាង ព្រមទាំងធ្វើឲ្យពោះនាងហើមប៉ោងឡើង ហើយឲ្យភ្លៅនាងរលួយទៅ រួចស្ត្រីនោះត្រូវទទួលថា អាម៉ែន អាម៉ែន
23 ត្រូវឲ្យសង្ឃនោះកត់សេចក្ដីបណ្តាសាទាំងនេះ ចុះក្នុងសៀវភៅ ហើយយកទឹកល្វីងមកលុបចេញ