22 ទឹកដែលនាំឲ្យត្រូវបណ្តាសានេះ នឹងចូលទៅក្នុងពោះនាង ព្រមទាំងធ្វើឲ្យពោះនាងហើមប៉ោងឡើង ហើយឲ្យភ្លៅនាងរលួយទៅ រួចស្ត្រីនោះត្រូវទទួលថា អាម៉ែន អាម៉ែន
23 ត្រូវឲ្យសង្ឃនោះកត់សេចក្ដីបណ្តាសាទាំងនេះ ចុះក្នុងសៀវភៅ ហើយយកទឹកល្វីងមកលុបចេញ
24 រួចត្រូវឲ្យនាងផឹកទឹកល្វីងដែលនាំឲ្យត្រូវបណ្តាសាទៅ ទឹកនោះនឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង
25 រួចត្រូវឲ្យសង្ឃយកដង្វាយនោះ ដែលត្រូវខាងសេចក្ដីប្រចណ្ឌ ពីដៃនាងមកគ្រវីថ្វាយ នៅចំពោះព្រះយេហូវ៉ា ហើយយកទៅឯអាសនា
26 នោះត្រូវឲ្យសង្ឃយកម្សៅ ពីដង្វាយនោះ១ក្តាប់ ទុកជាសេចក្ដីរំឭកទៅដុតលើអាសនា រួចសឹមឲ្យនាងផឹកទឹកនោះ
27 កាលណាបានឲ្យផឹកទឹករួចហើយ បើនាងមានសៅហ្មងមែន ដោយបានក្បត់ប្ដី នោះទឹកដែលនាំឲ្យត្រូវបណ្តាសានឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង ពោះនាងនឹងហើមប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ នាងនឹងទៅជាអ្នករងសេចក្ដីដំនៀលទៅក្នុងសាសន៍របស់ខ្លួន
28 តែបើមិនបានសៅហ្មងទេ គឺនាងបរិសុទ្ធស្អាតវិញ នោះនឹងបានរួច ហើយនឹងមានកូនផង